អបអរសាទរជាមួយនឹងការចូលឆ្នាំថ្មី ដែលទើបនឹងចូលមកដល់ប៉ុន្មានម៉ោង សង្ឃឹមថា ចៅៗទាំងអស់នឹងទទួលបានជោគជ័យនៅក្នុងជីវិតរបស់ខ្លួន! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក្មួយៗ ចៅៗ ទាំងអស់ជាទីស្រឡាញ់! ថ្ងៃនេះ យើងជួបគ្នានៅដើមឆ្នាំតែម្តង បន្ទាប់ពីឆ្នាំ ២០២២ បានកន្លងផុតទៅក្នុងរយៈពេលប៉ុន្មានម៉ោង។ យើងក៏ជួបជុំគ្នានៅទីនេះ គួបផ្សំជាមួយការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារដែលបានសាងសង់ សម្រាប់ការស្នាក់នៅ និងរៀនសូត្ររបស់ចៅៗ។ ខ្ញុំមានការរីករាយ ដែលបានមកជួបជាមួយចៅៗ ជាមួយទឹកចិត្តដ៏ក្តុកក្តួល ដែលយើងបានឆ្លងកាត់នូវដំណាក់កាលដ៏លំបាក។ យ៉ាងណាក៏ដោយ ចៅៗបានជម្នះនូវការខិតខំជាមួយនឹងអ្នកដឹកនាំ ដែលឡើងធ្វើរបាយការណ៍អម្បាញ់មិញជាមួយនឹងទឹកភ្នែក។ រយៈពេលកន្លងទៅនេះ យាយក៏តែងទទួលរបាយការណ៍ជាប្រចាំពីកូន ម៉ម សុម៉ាលី ដែលទទួលខុសត្រូវនៅទីនេះ ធ្វើឱ្យតាក៏ក្តាប់បាននូវរឿងរ៉ាវជាបន្តបន្ទាប់។ តា/យាយមានមោទនភាព ដោយសារតែកិច្ចការទាំងឡាយដែលយើងបានរួមគ្នាធ្វើនេះ សំរេចបានជោគជ័យជាបន្តបន្ទាប់ ជាមួយនឹងការកសាងឡើងនូវមូលដ្ឋានសម្រាប់ការជ្រកកោន ស្នាក់អាស្រ័យរបស់ចៅៗ ហើយក៏បានឆ្លងកាត់នឹងការលំបាកជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពេលនោះ យើងក៏បានតាមដានដោយដិតដល់អំពីការវិវត្តន៍ទាំងឡាយ ដែលប៉ះពាល់មកដល់ទីកន្លែងនេះ។ យើងសប្បាយរីករាយដែលចៅៗ បានទទួលការរៀនសូត្រ ក្នុងហ្នឹងមានទាំងការធ្វើសមាធិ ដែលផ្តល់នូវការត្រិះរិះ ភាពអត់ធ្មត់ និងការតាំងចិត្តដើម្បីជំហានបន្ត។ និយាយដល់កន្លែងនេះ មិនមែនបានសេចក្តីថា ធ្វើកន្លែងនេះ ដើម្បីត្រៀមទទួលមនុស្សបន្ថែមនោះទេ។ (១) សង្ឃឹមថា រឿងនេះនឹងបានលឺទៅដល់គ្រប់មនុស្ស ជាពិសេសបុរស … Continue reading សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សួរសុខទុក្ខនិងសម្ពោធអគារ អង្គការ AFESIP សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed